ជីពាក់កណ្តាលសរីរាង្គ អាគូ ជាជីផ្សំពីជីសរីរាង្គជាមួយជីគីមី ហើយវាជួយជម្រុញអោយដំណាំចេញផ្កាលឿនស្រុះល្អកាន់
ក្តឹប ផ្លែច្រើនមានទម្ងន់ និងមានរសជាតិឆ្ងាញ់។ សម្រាប់ដំណាំឈើហូបផ្លែវិញ គេប្រើវានៅពេលមុនចេញផ្កាចន្លោះ១-៣ខែ
ឬប្រើក្នុងអំឡុងពេលចេញផ្កា និងក្តឹបផងដែរ។ ចំពោះដំណាំស្រូវវិញ គេអាចប្រើវាសម្រាប់បំប៉នស្រូវក្នុងដំណាក់កាល
បែកគុម្ព (អាយុ២០-២៥ថ្ងៃ) និងវគ្គបង្កើតផល (អាយុ៣៥-៤០ថ្ងៃ)។